ទំព័រដើម

01

ស្វាគមន៍មកកាន់ បុស្បា ប្រផឹធី

បុស្បា គឺជាក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យពិសេសមួយ។ សម្រាប់យើង ការកសាងមិនមែនគ្រាន់តែបង្កើតរចនាសម្ព័ន្ធដែលចាក់ឫសក្នុងគ្រឹះរឹងមាំឥតខ្ចោះប៉ុណ្ណោះទេ វាក៏សំដៅដល់ការបង្កើតលំនៅឋានផងដែរ។ ជាកន្លែងដែលអ្នកអាចនាំក្រុមគ្រួសារ មិត្តភ័ក្តិ និងមានសេចក្តីស្រឡាញ់ដូចគ្នា។ ជាទីជម្រកដែលអ្នកមិនភ័យខ្លាចក្នុងស្ថានភាពដែលងាយរងគ្រោះបំផុតនោះឡើយ​។ ប៉ុន្តែអ្វីៗទាំងអស់នេះមិនអាចធ្វើទៅបានដោយគ្មានការលើកកំលាំងចិត្ត​បំផុតនោះដែរ។ នេះជាមូលហេតុដែលយើងវិនិយោគលើជំនាញ និងធនធានរបស់យើង ដើម្បីធានាថាយើងសាងសង់ជូនអ្នកនូវផ្ទះដែលរួមបញ្ចូល បច្ចេកវិទ្យាទំនើប ហេដ្ឋារចនាសម្ព័ន្ធល្អបំផុត ព្រមទាំងផ្នែកខាងក្រៅ និងខាងក្នុងមានភាពទាក់ទាញ ដែលអាចសម្រាក​មានផាសុកភាពជាទីគាប់ចិត្ត។

យើង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឥស្សរជន​ឈាន​មុខ​គេ​មួយ​ចំនួនរបស់​ប្រទេស​កម្ពុជា ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អាជីវកម្ម ស្ថាបត្យកម្ម បច្ចេកវិទ្យា អចលនទ្រព្យ ពាណិជ្ជកម្ម និង​លំនៅឋាន។​

ការធ្វើដំណើររបស់យើង គឺដើម្បីអភិវឌ្ឍអចលនទ្រព្យលំនៅឋានប្រកបដោយគុណភាព ដែលបានចាប់ផ្តើមនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ ចាប់តាំងពីពេលនោះមក ការធ្វើដំណើរបានប្រព្រឹត្តទៅយ៉ាងសកម្ម។ នៅឆ្នាំ២០២១ យើងនឹងបង្កើតប្រវត្តិសាស្ត្រដោយការសាងសង់វីឡាភ្លោះ វីឡាទំនើប វីឡាឃ្វីន និងហាងលក់ទំនិញជាពិសេស ដែលស្ថិតនៅចំកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា ​(បុស្បា អប្សរមេរា)។

សមត្ថភាពរបស់យើងក្នុងការអភិវឌ្ឍអចលនទ្រព្យលំនៅឋានប្រកបដោយគុណភាព និងតម្លៃសមរម្យ ដែលផ្តល់ជូននូវផាសុកភាព ធ្វើឱ្យយើងមានភាពខុសប្លែកពីដៃគូប្រកួតប្រជែងរបស់យើង។

02

សំណង់លំនៅឋាន

យើងមានគម្រោងសាងសង់លំនៅឋានចំនួន១០,០០០ខ្នង ដោយមានហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ីទំនើបនៅឆ្នាំ២០៣០។

0
សាងសង់លំនៅឋានចំនួន១០,០០០ខ្នង

03

សមាជិកក្រុមប្រឹក្សាភិបាល

ឈាង រ័ត្ន

ឈាង រ័ត្ន

ប្រធានក្រុមប្រឹក្សាភិបាល

ឈាង រ័ត្ន ជាប្រធានផ្នែកទីផ្សារនៅ Bayon Realty ។ គាត់មានបទពិសោធន៍ជាងប្រាំមួយឆ្នាំនៅផ្នែក IT និងទីផ្សារ។ បទពិសោធន៍ការងាររបស់គាត់មានវិសាលភាព យុទ្ធសាស្ត្រ និង ការអភិវឌ្ឍផលិតផល ការវិភាគអាជីវកម្ម ប្រព័ន្ធទូទាត់វិក្កយបត្រ និង​ ថែរក្សាអតិថិជន (បង់ប្រាក់ជាមុន និងបង់ប្រាក់តាមក្រោយ) និង ប្រព័ន្ធ VAS។

នួន ស៊ុន្ទរី

នួន ស៊ុន្ទរី

សមាជិកក្រុមប្រឹក្សាភិបាល

នួន ស៊ុន្ទរី ជាអ្នកជំនាញខាងផលិតផលប្រេន ។ នាងគឺជាអ្នកដឹកនាំផ្នែកទីផ្សារនៅក្រុមហ៊ុន Natural Beauty Co., Ltd ដែលនាងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សារនិងម៉ាកយីហោ។ លើសពីនេះទៀត នាងមានចិត្តសប្បុរស និងសណ្តានចិត្តល្អជួយដល់ជនក្រីក្រ ជនពិការ និងកុមារកំព្រា។ ប្រជាពលរដ្ឋ​កម្ពុជា​បាន​ដាក់​ឈ្មោះ​នាង​ថា​ជា «រាជនីសប្បុរសធម៌»។

មាស សុខសោភា

មាស សុខសោភា

សមាជិកក្រុមប្រឹក្សាភិបាល

មាស សុខសោភា គឺជាកំពូលតារាចម្រៀងដ៏ល្បីមួយរូបក្នុងប្រទេសកម្ពុជា។ ទឹកដមសម្លេងដ៏ពិរោះរបស់នាងបានទាក់ទាញបេះដូងទស្សនិកជនរាប់លាននាក់នៅក្នុងប្រទេសកម្ពុជា។ នាង​ក៏​ជា​អ្នក​ការពារបរិស្ថានដ៏ក្លាហានមួយរូប​ផង​ដែរ។

សេង ចំណាន, ហេនរី

សេង ចំណាន, ហេនរី

សមាជិកក្រុមប្រឹក្សាភិបាល

សេង ចំណាន មានបទពិសោធន៍និងចំណេះដឹងច្រើនក្នុងការគ្រប់គ្រងភាគីពាក់ព័ន្ធផ្ទៃក្នុង ផ្នែកសវនកម្ម និងការគ្រប់គ្រងមូលនិធិ។

ទឹម វ៉ាន្នី

ទឹម វ៉ាន្នី

សមាជិកក្រុមប្រឹក្សាភិបាល

ទឹម វ៉ាន្នី គឺជានាយកផ្នែកវិស្វកម្មដែលទទួលបានពានរង្វាន់។ លោកមានភាពសកម្ម មានភាពរីកចម្រើន និងរហ័សរហួន។ លោក​ក៏​មាន​បទ​ពិសោធ​ន៍យ៉ាង​ទូលំទូលាយ​ក្នុង​ការ​ធ្វើ​ការ​ងារជូន​ក្រុមហ៊ុន​អន្តរជាតិ​ជា​ច្រើន​ផង​ដែរ។

ស្មុយ សុខផល

ស្មុយ សុខផល

សមាជិកក្រុមប្រឹក្សាភិបាល

ស្មុយ សុខផល ជាវិស្វករផ្នែកលទ្ធកម្មប្រចាំការនៅ Beeline Cambodia។ ពីមុន គាត់គឺជាមន្ត្រីទទួលបន្ទុកផ្នែកលទ្ធកម្មប្រចាំការនៅ Applifone និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ CEO Master Club។

អ៊ី ពិសិដ្ឋ

អ៊ី ពិសិដ្ឋ

សមាជិកក្រុមប្រឹក្សាភិបាល

អ៊ី ពិសិដ្ឋ ជា​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​នៅ​ក្រុមហ៊ុន Smart Axiata។ គាត់ពូកែលក់និងពូកែដឹកនាំ។ នៅក្នុងគម្រោងកន្លងមក គាត់អាចបង្កើតការលក់លើសពីគោលដៅ និងការរំពឹងទុក។